ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៣ សហវ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល ចំណាយថវិកាថ្នាក់ជាតិ ឆ្នាំ២០២៦។
កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយ និងណែនាំអំពីនីតិវិធីពាក់ព័ន្ធ ដើម្បីធានាឱ្យការបិទបញ្ជី និងការរៀបចំរបាយការណ៍បូកសរុបការអនុវត្តថវិកាឆ្នាំ២០២៦ ប្រព្រឹត្តទៅបានត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។